តាម​អក្ខរក្រម​ខ្មែរ


ន. ព្រះ​សុរង
កង ន. ព្រះ​វល័យ
កងកន់ ន. ព្រះ​ពាហុរ័ក្ស, ព្រះ​ពាហុរ័តន៍ (ព្រះ​ពាហុរត្ន)
កង្វេរ ន. ព្រះ​អង្កុសា
កជើង ន. ព្រះ​និពន្ធ​បាទ, ក​ព្រះ​បាទ
កញ្ចក់ឆ្លុះ ន. ព្រះ​ឆាយ
កញ្ជ្រឹល ន. ព្រះ​ទ្ទុ
កដៃ ន. ព្រះ​ករ, ក​ព្រះ​ហស្ដ
កន្តើយព្រងើយ ន. ទ្រង់​ព្រះ​ឧបេក្ខា
កន្ត្រៃ ន. ព្រះ​ទម្រង់​សុក័ន្ត
កន្ថោរតូច ន. ព្រះ​សុពណ្ណ​ស្រី
កន្ថោរ​ធំ ន. ព្រះ​សុពណ្ណ​រាជ
កន្ទក់លាងដៃ ន. ព្រះ​កុណ្ឌកី
កន្ទូតអូង ន. ព្រះ​គីវង្គ
កន្លើត ន. ព្រះ​តាលុ
កន្សែងជូតខ្លួន ន. ព្រះ​កនិច្ឆា​ព្រះ​អង្គ
កន្សែងជូតដៃ ន. ព្រះ​កនិច្ឆា​ព្រះ​ហស្ដ
កន្សែងជូតមាត់ ន. ព្រះ​កនិច្ឆា​ព្រះ​ឱស្ឋ
កន្សែងជូតមុខ ន. ព្រះ​កនិច្ឆា​ព្រះ​ភក្ត្រ
កន្សែងជួតក្បាល ន. ស្នាប់​ព្រះ​សិរ
កន្សែងទ្រាប់ថ្វាយបង្គំ ន. ព្រះ​កនិច្ឆាបង្គំ
កម្រាល, កន្ទេល, ចៀម​ចំ, ព្រំ ន. ព្រះ​និសជ្ជនីយ៍
កម្លាំងកាយ ន. ព្រះ​កាយ​ពល
កម្អូត ន. ព្រះ​អាចៀន, ព្រះ​វមកៈ
កាត់សក់ កិ. ចម្រើន​ព្រះ​កេសា

  • Page 1 of 3
  • 1
  • 2
  • 3
  • >