លិបិក្រម​



សក់ ន. ព្រះ​កេសា
ស៊ង ន. ព្រះ​សុពណ៌កោស
សង្វារ ន. ព្រះ​កេយុរា
សង្ស័យ កិ. ទ្រង់​វិចិកិច្ឆា
សន្លប់ កិ. ទ្រង់​ព្រះ​វិសញ្ញី
សន្លាក់កដៃ ន. ព្រះ​សន្ធិករ
សម ន. ស្នង​ព្រះ​អង្គុលា
សម្ដី ន. ព្រះ​រាជ​តម្រាស់
សម្បុរ ន. ព្រះឆវី
សម្រាលកូន កិ. ទ្រង់​ប្រសូត, ទ្រង់​សម្ភព
សម្លក់ កិ. ទ្រង់​ឱលោកនៈ
សម្លឹង កិ. ទ្រង់ឱលោកនៈ
សរសេរ កិ. ទ្រង់​លិខិត
សរសៃ ន. ព្រះ​នហារូ
សលៀង ន. ព្រះ​សលៀង, ព្រះ​រាជយាន
សាច់ ន. សាច់​ព្រះស្ងោយ
សាច់​ធ្មេញ (អញ្ចាញ​ធ្មេញ) ន. អញ្ចាញ​ព្រះ​ទន្ត
សារពើបន្លែ ន. បន្លែ​ព្រះ​ស្ងោយ
សារពើអន្លក់ ន. អន្លក់​ព្រះ​ស្ងោយ
សិតសក់ កិ. ទ្រង់​សិត​ព្រះ​កេសា
ស៊ី កិ. ទ្រង់​សោយ
សួត ន. ព្រះ​បប្ផាសៈ
សើច កិ. ទ្រង់​ព្រះ​សម្រួល
សេចក្ដីដែលម្ចាស់ដែនដីតាំងទុកឱ្យមហាជនប្រព្រឹត្តតាម ន. ព្រះ​រាជ​បញ្ញាត្តិ
សេចក្ដីដែលម្ចាស់ផែនដីតែងដោយព្រះអង្គឯង ន. ព្រះ​រាជនិពន្ធ