លិបិក្រម​



សេចក្ដីបម្រាមឬបង្គាប់ដល់ខ្ញុំរាជការឬអាណាប្រជាជន ន. ព្រះ​រាជ​ប្រកាស
ស៊ែ ន. ព្រះកសា
សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង ន. ចុតហ្មាយ
សំបុត្របុគ្គលគ្រងនគរប្រទេសរាជ ន. អក្សរសារ
សំបុត្របុគ្គលគ្រងប្រទេសឯករាជ្យ មានអំណាចដូចក្សត្រិយ៍ម្ចាស់ផែនដីប្រើចេញទៅប្រទេសក្រៅ ន. សុភអក្សរសារ
សំបុត្រព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី ន. ព្រះ​រាជ​សវនីយ​លេខា
សំបុត្រមេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្ត​ធ្វើទៅ​ថ្វាយម្ចាស់ផែនដីឬសេនាបតីអំពីរាជការផ្សេងៗ ន. សំបុត្រ​បក
សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្ដឯងក្នុងកិច្ចរាជការ ន. ព្រះ​រាជ​ឱង្ការលេខា
សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្ដឯងពុំមែនជាផ្លូវការ ន. ព្រះ​បរមរាជហត្ថលេខា
សំបុត្រម្ចាស់ផែនដីចេញឱ្យដឹងទូទៅគ្រប់គ្នា ន. ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សុរសីហនាទ
សំបុត្រម្ចាស់ផែនដីផ្ញើទៅមកដល់ម្ចាស់ផែនដីដូចគ្នា ន. ព្រះ​បរមរាជសាសន៍
សំបុត្ររាជការឱ្យកាន់ទៅកោះមនុស្សឬកេណ្ឌរាស្ត្រឱ្យ​ធ្វើការផ្សេងៗ ន. ហ្មាយ
សំបុត្រសម្ដេចឧបយោរាជ, ព្រះឧបរាជប្រើជាធម្មតា ន. ព្រះ​រាជ​បន្ទូល​លេខា
សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជធ្វើទៅថ្វាយម្ចាស់ផែនដីដទៃក្រៅ ន. ព្រះ​បវររាជសាសន៍
សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្ដីទុកថ្វាយម្ចាស់ផែនដី ន. ដីកា
សំបុត្រសេនាបតីឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង ន. ទងត្រា
សំបុត្រអគ្គមហាសេនាបតី ឬមេទ័ពធំ ន. សារត្រា
សំបោរ ន. ព្រះ​សិង្ឃានិកា
សំពត់ ន. ព្រះ​ពស្ត្រ
សំពត់ងូតទឹក ន. ព្រះ​ឧទកសាដក, សុក្ខសាដក
សំពត់ចាប់ទឹក ន. ព្រះ​តេមិយ​សាដក
សំពត់អង្កាញ់ ន. ព្រះ​បព្វកៈ
សំឡេង ន. ព្រះសូរសៀង
សេះគង់ ន. ព្រះ​ទីន័ង​អស្សតរ
ស្គម ន. ព្រះ​កីសោ