លិបិក្រម​



កាល់ចិញ្ចើម កិ. វិចិត្ត​ព្រះ​ភូមោ
កាវពាក់ត្រចៀក ន. ព្រះ​កុណ្ឌល
កុណ្ឌីទឹក ន. ព្រះ​សុវណ្ណ​ភិង្គារ
កូនប្រសាសប្រុស ន. ព្រះ​ធី​តុ​បតី
កូនប្រសាស្រី ន. ព្រះ​សុណិសា
កូបដំរី ន. ព្រះ​នាគាសនៈ
កើតទុក្ខ កិ. ទ្រង់​សោយ​ទុក្ខ
កោរសក់ កិ. ដាក់​ព្រះ​កេសា
កៅអី ន. ព្រះ​សុវណ្ណ​កោច្ឆៈ
កំភួនជើង ន. កំភួន​ព្រះ​បាទ
កំភួនដៃ ន. កំភួន​ព្រះ​ហស្ដ
កំហាក ន. ព្រះ​ខេឡា​សុចិ
កាំបិតកោរ ន. ព្រះទម្រង់​ខុរៈ
កាំបិតបត់ ន. ព្រះ​ទម្រង់​បិប្ផលី
កាំបិតបន្ទោះ ន. ព្រះ​ទម្រង់​ដង​វែង (ដង​ង)
កាំបិតព្រា ន. ព្រះ​ទម្រង់​វាសី
កាំបិតស្នៀត ឬ ក្រឹស ន. ព្រះ​ទម្រង់​ឆុរិកា
កាំបិតស្លា ន. ព្រះ​ទម្រង់បូគៈ
កាំភ្លើង ន. ព្រះ​ទម្រង់អគ្គី
ក្នាញ់ កិ. ទ្រង់​បដិឃៈ
ក្បាល ន. ព្រះ​សិរ
ក្បាលជង្គង់ ន. ព្រះ​ជានុ
ក្មួយប្រុស ន. ព្រះ​ភាគិនេយ្យ
ក្មួយស្រី ន. ព្រះភាគិនេយ្យា
ក្រចក ន. ព្រះ​នខា