លិបិក្រម​ឈមមុខត្រង់ កិ. ទ្រង់​ឆ្ពោះ​ព្រះ​ភក្ត្រ
ឈរ កិ. ទ្រង់​ស្ថិត
ឈានជើង កិ. ស្ដេច​ឈាន​ព្រះ​បាទ
ឈាម ន. ព្រះ​លោហិត
ឈឺ កិ. ប្រឈួន, ទ្រង់​ព្រះ​អាពាធ, ទ្រង់​ព្រះ​អផាសុក
ឈើខ្នាត ន. ព្រះ​រាជ​មានៈ
ឈើខ្នោសអណ្ដាត ន. ព្រះ​ជីវ្ហាវិសោធន៍
ឈើចាក់ធ្មេញ ន. ធ្នាក់​ព្រះ​ទន្ត, ព្រះ​ទន្ត​កដ្ឋ
ឈើច្រត់ ន. ព្រះ​ទណ្ឌៈ
ឈ្នួត ន. ព្រះ​វេដ្ឋនៈ
ឈ្លី កិ. ទ្រង់​បរិមទ្ទៈ