លិបិក្រម​



ស្ងៀម កិ. ទ្រង់​តុស្នី
ស្ដោះ កិ. ទ្រង់​នុដ្ឋហា
ស្ទាប កិ. ទ្រង់​អាមសនៈ
ស្និត (ក្រាសធ្មេញល្អិត) ន. ព្រះ​សម្អាងកេសា
ស្បែក ន. ព្រះ​តចៈ
ស្បែកជើង ន. ព្រះ​សុពណ៌បាទ
ស្បៃជ្រលក់ទឹក ន. ព្រះ​សីត​សុភាក់
ស្បៃដណ្ដប់ ន. ព្រះ​សុភាក់
ស្ពាយឆៀង កិ. ទ្រង់​ព្រះ​សោវត្ថិកា
ស្មងជើង ន. ព្រះ​ជង្ឃ
ស្មា ន. ព្រះ​អង្សា
ស្រឡាញ់ កិ. ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ
ស្រា ន. ព្រះ​ចណ្ឌរស
ស្រេក កិ. ទ្រង់បិបាសា
ស្រែង ន. ព្រះ​កិលាសៈ
ស្រោមជើង ន. ព្រះ​សុពណ៌​កោសបាទ
ស្លាក្រក ន. ព្រះ​ស្រី​ខណ្ឌក៍
ស្លាខ្ចី ន. ព្រះ​ស្រីហរិត
ស្លាជីគ្រប (ស្លាជីប) ន. ព្រះ​បិធាន
ស្លាតម្ពុល ន. ព្រះ​ស្រី​តម្ពុល
ស្លាប់ (លោកសង្ឃ) កិ. អនិច្ចកម្ម
ស្លាប់ (ស្ដេចទីព្រះអង្គម្ចាស់) កិ. សុគត
ស្លាប់ (ស្ដេចទីអ្នកអង្គម្ចាស់) កិ. ក្ស័យព្រះជន្ម
ស្លាប់ (ស្ដេចទ្រង់រាជ្យ) កិ. សោយ​ព្រះ​ទិវង្គត
ស្លាប់ (អគ្គមហេសី) កិ. សោយ​ព្រះ​វិលាល័យ