សៀវភៅ ក្បួនរាជសព្ទ ដែលមានចំណងជើងដើមថា ក្បួនរាជស័ព្ទ បានរៀបរៀងដាក់ឱ្យប្រើតាំងពីឆ្នាំ ១៨៥៥ រហូតមកដល់ឆ្នាំ ១៩២៩ ទើបយកទៅបោះពុម្ពដោយមានសេចក្ដីវែង ដោយសារប្រើអស់ទើបមកដល់ឆ្នាំ ១៩៤១ ក៏ចាប់បោះពុម្ពម្ដងទៀតដោយសង្ខេបយកតែពាក្យសំខាន់ៗ និងតម្រៀបតាមព្យញ្ជនៈដើម្បីងាយស្រួលចាំ។
ខ្ញុំអាចសន្មតបានថាសៀវភៅក្បួនរាជសព្ទនេះ គឺបោះពុម្ពនោះឆ្នាំ ១៩៤១ ដោយរៀបពុម្ពអក្សរ ព្រោះមិនទាន់មានកុំព្យូទ័រទេ។ សៀវភៅនេះប្រហែលជាបោះពុម្ព ដោយមិនផ្អែកលើ វចនានុក្រមសម្ដេច ជួន ណាត ទេមើលទៅ ព្រោះមានពក្យខ្លះសរសេរខុសពីវចនានុក្រម ដូច្នេះខ្ញុំក៏កែពាក្យខ្លះដែលខ្ញុំដឹងថាខុស មកតាមវចនានុក្រមជួនណាត វិញ គួរពុំគួរសូមអធ្យាស្រ័យ។
សៀវភៅ ក្បួនរាជសព្ទ ដែលខ្ញុំវាយអក្សរឡើងវិញធ្វើជាសៀវភៅអេឡិចត្រូនិកនេះគឺសម្រាប់អាននិងស្វែងយល់ មិនសម្រាប់យកទៅបោះពុម្ពទេ ព្រោះ មិនផ្លូវការ គ្មានអ្នកត្រូតពិនិត្យ ផ្ទៀតផ្ទាត់ ដូច្នេះខ្ញុំមិនទទួលខុសត្រូវនូវរាល់ពាក្យដែលបានសរសេរខុសដោយអចេតនាឡើយ។
__________________________
ភ្នំពេញ, ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៣
អាក្បាលធំ
ព័ត៌មានសៀវភៅ៖